Free views, likes and subscribers at YouTube. Now!
Get Free YouTube Subscribers, Views and Likes

ដើមកំណើតប្រទេសកម្ពុជា

Follow
បុរាណកាល

ប្រទេសកម្ពុជា មានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ គីឡូម៉ែត្រការ៉េ ដោយមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃនៅភាគនិរតី។ រាជធានី និងទីក្រុងធំបំផុតក្នុងប្រទេស គឺរាជធានីភ្នំពេញ។

ដើម្បីដឹងអំពីឬសគល់នៃការកកើតប្រទេសកម្ពុជា យើងគួរតែស្វែងយល់អំពីដើមកំណើតនៃជនជាតិខ្មែរជាមុនសិន។ ខ្មែរគឺជាជនជាតិដើមមួយ ដែលបានរស់នៅលើទឹកដីខ្មែរ តាំងពីសម័យបុរេប្រវត្តិ រហូតមកដល់សម័យបច្ចុប្បន្ន។ បើតាមសំណល់សម្ភារៈ ឆ្អឹងមនុស្សសម័យដើមដែលចាស់ជាងគេបំផុត ហើយត្រូវបានរកឃើញនៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រនានាបង្ហាញឱ្យយើងដឹងថា មនុស្សដែលរស់នៅលើទឹកដីកម្ពុជាមានដើមកំណើតតាំងពី៦៨២,០០០ឆ្នាំមុនមកម្ល៉េះ។

ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។

ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ!

ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ!

ឯកសារពិគ្រោះៈ
១. សៀវភៅប្រវត្តិសាស្រ្ដខ្មែរ លោកស្រី ត្រឹង ងា
២. កម្មវិធីសិក្សារបស់ក្រសួងអប់រំ សិក្សាសង្គមថ្នាក់ទី ១០, ទំព័រទី ១៣៥, បោះពុម្ពផ្សាយឆ្នាំ ១០១៦
៣.សព្ទវចនាធិប្បាយសេរី
៤. សារពត៌មាន vayofm
៥. សារពត៌មានអាស៊ីសេរី
៦. ក្រសួអប់រំយុវជននិងកីឡាៈ សម័យអាណាព្យាបាលបារាំងព្រះរាជាណាចក្រទី២
៧. វ៉ាន់ ឌីកាអុនៈ សុបិន និងការពិត ភាគ១
៨.អាដេម៉ារឡឺក្លែរ ,” ប្រវត្តិសាស្រ្តកម្ពុជា” ឆ្នាំ២០០៥
៩. សោម សេកកុមារៈ វិបត្តិកម្ពុជានិងទំនាក់ទំនងជាមួយបរទេស

រូបភាព៖ Soun Vincents និងប្រភពផ្សេងៗទៀត
ផែនទីដោយៈ Imagine If

#ប្រទេសកម្ពុជា #ប្រវត្តិសាស្រ្ដខ្មែរ #ជនជាតិខ្មែរ #បុរេប្រវត្តិកម្ពុជា #សម័យនគរភ្នំ #សម័យចេនឡា #ចក្រភពអង្គរ #សម័យចតុមុខ #សម័យលង្វែក #សម័យឧដុង្គ #សម័យអាណានិគមបារាំង #បុរាណកាល

posted by je2l1els3d