អ៊ីរ៉ង់បានបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី គឺលោក ម៉ាស៊ូត ប៉េហ្សេស្សខ្ចន់ ជាបុគ្គលកណ្តាលនិយម ដែលចង់បើកចំហប្រទេស និងចង់សម្រុះសម្រួលជាមួយបស្ចិមលោក។ លោកបានសន្យាកែទម្រង់ប្រទេស ដោយកាត់បន្ថយហិង្សារបស់ប៉ូលិស និងលើកកម្ពស់សិទ្ធិស្ត្រី។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអ៊ីរ៉ង់រូបនេះ ចង់បើកការចរចាជាថ្មីជាមួយសហរដ្ឋអាមេរិក ដើម្បីសុំដកទណ្ឌកម្ម។ ភ្លាមៗនេះ មានសារថ្លែងកោតសរសើរជាច្រើន ធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់ថ្នាក់ដឹកនាំប្រទេសនានា ក្នុងនោះ ក៏មានដែរ ព្រះរាជាអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ សាម៉ាន, នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី និងប្រមុខរដ្ឋរុស្ស៊ី លោក ពូទីន។
Please subscribe: https://rfi.my/YTkm
ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm