Secret sauce that brings YouTube followers, views, likes
Get Free YouTube Subscribers, Views and Likes

ប្រាសាទបន្ទាយឆ្មារ ភាគបញ្ចប់

Follow
Your Angkor Guide

វគ្គទី2 នៃប្រាសាទបន្ទាយឆ្មារ គឹអាត្ថាធិប្បាយអំពី សាលរបាំ ដែលមានចំកិន្នរី ត្រដាងស្លាបហោះពីឋានសួរគ៌ មករាំប្រទានពរសេរីសួស្តី ដល់មនុស្សក្នុងឋានកណ្តាល, ហើយនីលើផ្តែរមុខខាងកើត ជាមុខធំរបស់សាលរបាំ មានចំលាក់មួយដែលយើង មិនធ្លាប់ឃើញទាល់តែក្នុងប្រាសាទបុរាណខ្មែរ មានតែនៅលើផ្តែសាលរបាំប្រាសាទបន្ទាយឆ្មារតែប៉ុណ្ណោះ។
ចំលាក់នេះ ចង់បង្ហាញពីប្រវត្តិរឿងរាមកេរ្តិ៍ ដែលបានមកពីការនិទាន ពីសំណាក់ព្រះព្រហ្ម អាទិទេពបង្កើតលោកទៅដល់ មហាព្រាហ្មដ៌ល្បីល្បាញនៅឥណ្ឌា ឈ្មោះ វាល្មិគិ ដែលមានព្រាហ្ម នរត្ត: ដេញពិណ្យកំដរ។ កំឡុងការនិទានរឿងរាមកេរ្តិ៍ ដែលមានតួរអង្គសំខាន់ៗ ដូចជា ព្រះរាម, ព្រះល័ក្ម្ស និងសិតា ជាដើម ស្រាប់ មានសត្វក្រៀល ញីឈ្មោលមួយគូរមកស្តាប់ដែរ ហើយសត្វក្រៀលក៌បានរួមមេត្រីដោយក្តីរីករាយ តែអកុសល ស្រាប់តែមានព្រានព្រៃម្នាក់មកលបបាញ់សត្វក្រៀលអោយងាប់បាត់ទៅ ដែលធ្វើអោយព្រាហ្មវល្មិគិ មានអារម្មណ៌គ្រោធជាខ្លាំង ហើយក៌ដាក់ជេដាក់បណ្តាសារអោយព្រាននោះចុះទៅកើតនៅឋាននរករាប់សិបជាតិ ព្រោះតែសំលាប់សត្វក្រៀលដែលកំពុងត្រេកត្រអាលនិងស្នេហារបស់ពូកគេ។

ហើយបើឃើញចំលាកតាម ហោជាងឬផ្តែរ នៅក្នុងសាលរបាំ គឺសាច់រឿងពិណ៌នារឿងរាមកេរ្តិ៍រដែលព្រះព្រហ្មបាននិទានប្រាប់ព្រាហ្ន វល្មិកិនោះឯង។

នៅថែវរោងទងខាងលិចមានចំលាក់ ដែលទាក់ទងព្រឹត្តការណ៍ឆ្នាំ1166 កាលដែលមានមន្ត្រីឈ្មោះ ត្រីភូទិត្យាវរ្ម័ន បានជ្រែករាជ្យច្បាមយករាជបល្លង្គព្រះបាទយសោវរ្ម័នទី2។ ត្រីភូទឹត្យា រូបនៅថែវតំណាងជារាហ៊ូ កំពុងលេបត្របាក់រាជរថសេះរបស់ព្រះបាទយសោវរ្ម័នទី2 ហើយយើងឃើញដៃសត្វចំលែកច្បាមរាជបល្លង្គ, នៅខាងលើបន្តិច យើងឃើញចំលាក់ភាពអង់អាចរបស់ព្រះអង្គម្ចាស់សិន្ទ្រកុមារ ដែលជារាជបុត្ររបស់ព្រះជ័យវធ៌ន (អនាគតព្រះបាទជ័យវរ្ម័នទី៧) កំពុងតយុទ្ធប្រឆាំង ជាមួយរាហ៊ូ (តំណាងមន្ត្រីជ្រែករាជ្យ) តែមិនបានសំរេចជោគជ័យក្នុងការប្រឆាំងជាមួយត្រីភូទិត្យរវ្ម័នទេ, ទីបំផុតព្រះសិន្ទ្រកុមារ បានត្រូវសំលាប់ ជាមួយកងអង្គរក្សទាំងបួន ក្រោមការវៃបករបស់ស្តេចជ្រែករាជ្យត្រីភូទិត្យវរ្ម័នទៅ។

នៅលើថែវខាងលិចផងដែរ យើងឃើញមានឆ្លាក់ចំលាក់ព្រះលោកេស្វរ: ដល់ទៅប្រាំបីរូប ដែលប្រកដព្រះកាយដោយព្រះហស្ថមានចំនួនផ្សេងៗពីគ្នា។ ទោះបីព្រះហស្ថផ្សេងៗពីគ្នាយ៉ាងណាក៌ដោយ ការដែលមានរូបចំលាក់ព្រះពោធិសត្វលោកេស្វរ: គីចង៎បង្ហាញប្រាប់ថា សម័យព្រះបាទជ័យរវ្ម័នទី៧ គីមានគោរពព្រះលោកេស្វរ: យ៉ាងទូលំទូលាយ ចាត់ទុកជានិយសាសនា របស់រដ្ខសម័យនោះ។ ព្រះលោកេស្វរ:តំណាងភាពសង្គ្រោះសណ្តោសប្រណីដល់មនុស្សសត្វទូរទាំងចក្រវាឡ ដែលមានរាជវាំងនៅទិសខាងលិច នៃចក្រវាឡ។

posted by lwafakwaia