Sub4Sub network gives free YouTube subscribers
Get Free YouTube Subscribers, Views and Likes

ផ្អើលមនុស្សឆ្កួតចូលស្ដាប់ធម៌ទេសនា ព្រះធម្មវនវាសី ចន្ទមុនី [[ ភិក្ខុ ណាំ អួម || NAM OUB ]]

Follow
ព្រះមហាសាសនបាលោ ណាំ អួប

ទស្សនាគតិថ្ងៃនេះ ! បងស្រីនេះហើយដែលរត់ចូលមកស្តាប់ធម៍
១ វាគ្មានបញ្ហាដែលថាអ្នកមានកំហឹងប៉ុណ្ណានោះទេ ឲ្យតែអ្នកបានបញ្ចប់វាដោយការលើកលែងទោស នោះអ្នកនឹងបានទទួលសន្តិភាពចិត្តនិងបទពិសោធជីវិតជាមិនខាន ! ។
២ គ្រាន់តែស្រឡាញ់គ្នាមិនលំបាកទេ តស៌ូរហូតបានរៀបការក៏មិនលំបាកដែរ តែតស៌ូរស់នៅជាមួយគ្នាទល់ថ្ងៃស្លាប់ ទើបពិតជាលំបាកពិតមែន ! ។
៣ កុំរស់នៅជាមួយជីវិតដែលមានតែកំហឹងនិងការស្អប់ខ្ពើម អ្នកនឹងឈឺចាប់ខ្លួនឯងច្រើនជាងមនុស្សដែលធ្វើឲ្យអ្នកស្អប់ទៅទៀត ! ។
៤ ការងាររបស់ជីវិតគឺស្វែងរកប្រភពពិតរបស់វាដោយភាពស្មោះត្រង់ ទន្ទឹមនឹងលំអបច្ចុប្បន្នភាពដែលហាក់ដូចជាមានពិត ឃើញការពិតរួចហើយចូរប្រគល់ខ្លួនឲ្យទៅវាចុះ នោះអ្នកនឹងអស់កង្វល់ជាមិនខាន ។
៥ អ្នកនៅតែជាមនុស្សដែលគ្មានសេរីភាពទេ ដរាបណាអ្នកនៅតែទទួលសំពាធពីអ្នកដទៃ ! ។
៦ វាគ្មានបញ្ហាមកពីផ្ទះធំប៉ុណ្ណានោះទេ បញ្ហានៅត្រង់ថា តើយើងត្រូវមានរបៀបរស់នៅក្នុងផ្ទះនោះដូចម្តេចដើម្បីឲ្យមានភាពរីករាយ ? ? ? ។

ព្រះភិក្ខុធម្មវនវាសី ចន្ទមុនី គឺជាព្រះគ្រូចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ភិក្ខុធម្មវនវាសី ចន្ទមុនី គឺជាព្រះសង្ឃខ្មែរមួយរូប ដែលបានបួសសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងប្រទេស និងក្រៅប្រទេស ចេះចាំទាំងផ្នែកព្រះបរិយត្តិសទ្ធម្ម និងព្រះបដិបត្តិសទ្ធម្ម លោកបានបំពេញនូវកិច្ចទាំង២ក្នុងព្រះពុទ្ធសាសនាគឺ គន្ធធុរៈ និងវិបស្សនាធុរៈ ថែមទាំងមានបទពិសោធន៍រស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ ម្យាំងទៀតលោកក៏ធ្លាប់បានជួបរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលមនុស្សទូរទៅមិនសូវបានដឹង និងឃើញ ។ ឱវាទពាក្យទូន្មានប្រៀនប្រដៅ ធម៌អប់រំចិត្តរបស់លោកប្រកបដោយមេត្តា ដែលជាហេតុធ្វើឱ្យមានសាមគ្គីភាព និងចេះស្រលាញ់ជាតិមាតុភូមិ ព្រោះហេតុនេះហើយ ទើបធ្វើឱ្យប្រជាពុទ្ធបរិស័ទជាច្រើនគោរពស្រលាញ់ព្រះអង្គ និងធ្វើឱ្យមានភាពល្បីល្បាញដល់សព្វថ្ងៃ។​
ផ្អើលមនុស្សឆ្កួតចូលស្ដាប់ធម៌ទេសនា ព្រះធម្មវនវាសី ចន្ទមុនី
សូមស្វាគមន៍ ចំពោះការមកកាន់ ឆឺនេល របស់ខ្ញុំណាំ អួម ខ្ញុំនឹងចែករំលែងនូវវិដេអូរថ្មីដល់អ្នកទាំងអស់គ្នា
Welcome to my channel, Nam​​​​​​​ Oum, and I will share the new video with you all.
#NamOum

posted by gmobuelna1n