Sub4Sub network gives free YouTube subscribers
Get Free YouTube Subscribers, Views and Likes

ស្ពានកំពង់ក្តីឬស្ពានប្រាប់ទិស មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមស្រុកកំពង់ក្តី មានចំងាយ

Follow
Your Angkor Guide

ស្ពានកំពង់ក្តីឬស្ពានប្រាប់ទិស មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមស្រុកកំពង់ក្តី មានចំងាយប្រមាណ៦០គ.មខាងកើតទីរួមខេត្តសៀមរាប ហើយចំងាយ២៥៤គ.ម ពីរាជធានីភ្នំពេញ។

ស្ពានប្រាប់ទិសជាឈ្មោះក្នុងសិលាចរឹកដែលព្រះបាទជ័យវរ្ម័នទី៧ ប្រសិទ្ធនាម ព្រោះជាស្ពានដែលត្រូវឆ្លងទៅទិសខាងកើត ដើម្បីសងសឹកនគរចាម្ប៉ា ដែលបានមក លុកលុយឈ្លានពានទីក្រុងអង្គរ នៅក្នង ១១៧៧១១៨១។

បន្ទាប់ពីបានកសាងអាណាចក្រអង្គរ អោយរីកចំរើនថ្កុំថ្កើនហើយនោះ ព្រះបាទជ័យវរ្ម័នទី៧ ក៌បានដឹកនាំទ័ព ទៅច្បាំងសងសឹកនគរចម្ប៉ាវិញ ដោយឆ្លងកាត់លើស្ពានប្រាប់ទិសនេះពីរាជធានីអង្គរឬរយសោធបុរ:នៅទិសខាងលុច តម្រង់ទៅទិសខាងកើត នេះជាអ្វីដែលជាអត្ថន័យនៃការដាក់ឈ្មោះថា "ប្រាប់ទិស"។

ទីបំផុតនៅឆ្នាំ១២០៣ ដល់ឆ្នាំ១២២០នគរចាម្ប៉ាត្រូវបានដាក់បញ្ចូលជាខេត្តមួយរបស់អាណាចក្រខ្មែរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានចាត់តាំងព្រអនុថថ្លៃ ព្រះនាមឥន្ទ: ដែលត្រូវជាព្រះអនុថ របស់ព្រះអគ្គមហេសីព្រះនាងតន្ទ្រទេវី អោយទៅគ្រប់គ្រងនគរចាម្ប៉ា ពេលគ្រប់គ្រងនគរចាម្ប៉ា ព្រះអង្គម្ចាស់ឥន្ទ: យកនាមសំរាប់រាជ្យថា ព្រះតន្ទសុរ្យទេវ:។

ស្ពានបុរាណកំពង៉ក្តីឬស្ពានប្រាប់ទិស មានបណ្តោយប្រវែង៨៩ម, ទទឹង១៦ម និងកំពស់១០ម ដែលបែកចែកជា២១ប្រឡោះរន្អតាដែវ និងមានបង្កាន់ដៃនាគរាជ អមសងខាងព្រមទាំងមានបង្គោលដែលឆ្លាក់រូបទ្ចារបាល ឈរយាមការពារយ៉ាងខែងរែងទៀតផង។

ចំពោះការដែលមានរន្អតាដែវ២១ប្រឡោះសំរាប់អោយទឹកពីហូរក្នុងស្ទឹងពីភ្នំគូលេខទៅទន្កេរសាបនោះ គឺមានជានិមិត្តរូបដែលតំណាងអោយគុណឪពុក នៃជំនឿខ្មែរ។ ព្រោះជាការប្រាប់ទិសដៅតម្រង់ទៅទិសខាងកើត ដែលក្រុមមនុស្សប្រុស ឬក្រុមភាពជាឪពុក ដែលមានដើមទ្វ៥ហត្ថប្រមាត់៥ព្យាម ហ៊ានដើម្បីជាតិមាតុភូមិ និងប្រកបមុខរបរចឹញ្ចឹមជីវិតអោយកូនប្រពន្ធក្នុងគ្រួសារ នេះជាអ្វីដែលដែលព្រះបាទជ័យវរ្ម័នទី៧ ឈ្វេងយល់ចំពោះការរៀបអោយមានចំនួនលេខសែសចំនួយ២១ប្រឡោះ ព្រោះតំណាងអោយគុណឪពុកជាមនុស្សប្រុស ទិសដៅតម្រង់ទិសខាងកើត។

ចំពោះគុណឪពុណមានច្រើនជាងគុណម្តាយ។ គុណម្តាយតែ១២ ដែលជាធាតុញីមានធាតុរាវជាទឹក ឯគុណឪពុកវិញជាធាត្ រឹងជាដី។ គុណឪពុកធាតុរឹងមាន២១គឺ៖ សក់, រោម, ក្បាល, ខួរក្បាល, ឆ្អឹង, ខួរឆ្អឹង, ស្បែក, អាហារចាស់, អាហារថ្មី, ក្រពះ, ពោះវៀបធំ, ពោះវៀនតូច, ក្រលៀន, សួត, ថ្លើម, ប្រមាត់, បេះដូង, ក្រចក, ធ្នេញ, សាច់, សសៃ,។

ឆាណែលយូធូប "មគ្គុទ្ទេសក៍អង្គរ" យើងខ្ញុំ ពុំមានចំណូលអ្វីទេ តែយើងខ្ញុំបានចំណាយច្រើន ពេលចេញទៅថតនិងកាត់តម្តងៗ។ ដូច្នេះយើងខ្ញុំ សូមអធ្យាស្រ័យដល់បងប្អូន ដែលចូលចិត្តតាមដាននិងគាំទ្រឆាណែលយើងខ្ញុំ ដែលនិយាយអំពីប្រាង្គប្រាសាទអង្គរ សូមមេត្តាជួយឧបត្ថម្ភដល់យើងខ្ញុំ ទោះតិចតួចក្តី ដើម្បីអោយយើងខ្ញុំ មានលទ្ធភាពរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរយើងបន្តទៅទៀត។ នេះជាគឺលេខកុង ABA:(SOEUN THY: 001129666) សូមអរគុណ។
Our YouTube Channel "Your Angkor Guide" so far has not earned anything. On contrary, we had spent in making videos and editions. From this point of view we would like to ask all of you who are supporting our channel please help us for making our channel is able to continue its process of them of Glory of Angkor's history. Here is our ABA Bank account (SOEUN THY: 001129666). Thank you for your kind helps.
#សូមចុច_subscribe_ដើម្បីទទួលបានវីដេអូថ្មីៗទៀត_មគ្គុទ្ទេសក៍អង្គរ_Your_Angkor_Guide ទំនាក់ទំនងតាម TelegramWhatsapp: +85512630258, +85512794945
Email: [email protected]

posted by lwafakwaia