15 Free YouTube subscribers for your channel
Get Free YouTube Subscribers, Views and Likes

ស្នាក់នៅសណ្ឋាគារ«ដីក្រហម» ប្រៀបដូចស្នាក់នៅកណ្ដាលក្រុង និងកណ្ដាលព្រៃ

Follow
ThmeyThmey Media

រតនគិរី៖ សណ្ឋាគារទែរូ (Terres Rouges) ផ្ដល់ការស្នាក់នៅលក្ខណៈបុរាណ លាយឡំនឹងទំនើប រួមទាំងធម្មជាតិ ដែលធ្វើឲ្យអ្នកស្នាក់នៅទទួលបានអារម្មណ៍ស្រស់ស្រាយ ប្រៀបដូចជាការស្នាក់នៅកណ្ដាលក្រុង និងកណ្ដាលព្រៃ។ រចនាប័ទ្មខ្មែរបុរាណជាច្រើន មានវត្តមាននៅក្នុងសណ្ឋាគារនេះ ដោយគ្រប់បន្ទប់នីមួយៗ មានការតុបតែងយ៉ាងប្រណីត ការតាំងលម្អវត្ថុ និងសម្ភារនានា សុទ្ធសឹងជារបស់របរបុរាណ។ សណ្ឋាគារទែរូ (Terres Rouges) មានទីតាំងនៅមុខបឹងកន្សែង ក្នុងខេត្តរតនគិរី។
ខាងក្រោមនេះ ជាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) ក្នុងខេត្តរតនគិរី សូមអញ្ជើញទស្សនាដូចតទៅ៖

សណ្ឋាគារដែលមានអាយុជិត២០ឆ្នាំនេះ មានលក្ខណៈខុសប្លែកពីការស្នាក់នៅសណ្ឋាគារផ្សេងៗក្នុងខេត្តរតនគិរី។ ភាពទំនើប, បុរាណ និងធម្មជាតិ ជាគុណតម្លៃនៃសណ្ឋាគារទែរូ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកស្នាក់នៅទីនេះ។ ម្ចាស់សណ្ឋាគារទែរូលោកស្រី ខៃ ចិន្តា បញ្ជាក់ថា៖ «ភាពទំនើបធ្វើឲ្យមានផាសុខភាព ហើយបុរាណ ជាការតុបតែងវត្ថុបុរាណដែលអាចរំលឹកអនុស្សាវរីយ, ធម្មជាតិ គឺការផ្សាភ្ជាប់ដល់ការស្នាក់នៅរបស់ភ្ញៀង»។
លោកស្រី ខៃ ចិន្តា បានលើកឡើងពីការរៀបចំសណ្ឋាគារដែលមានលក្ខណៈបុរាណយ៉ាងដូច្នេះ៖ «ខ្ញុំធ្វើសណ្ឋាគារដែលមានលក្ខណៈបែបខ្មែរនេះ ដោយសារខ្ញុំស្រឡាញ់ ខ្ញុំចូលចិត្តវប្បធម៌ខ្មែរ។ ដោយចង់បង្ហាញដល់ភ្ញៀងជាតិ និងអន្តរជាតិដែលបានមកស្នាក់នៅ ឲ្យបានចាប់អារម្មណ៍ និងស្គាល់នូវអ្វីដែលបុរាណ»។
សណ្ឋាគារទែរូ (Terres Rouges) ដែលមានបន្ទប់ស្នាក់នៅចំនួន ១៦បន្ទប់នេះ ជាសណ្ឋាគារមួយដែលថ្លៃជាងគេនៅក្នុងខេត្តរតនគិរី។ បន្ទប់ស្នាក់នៅដែលជាលក្ខណៈប៊ូទិកបែបនេះ មានតម្លៃពី៥០ដុល្លារ ដល់២៥០ដុល្លារក្នុងមួយយប់។ ជាមួយគ្នានេះ សម្រាប់តម្លៃថ្លៃជាងគេពិតមែន ប៉ុន្តែសណ្ឋាគារនេះ មានគុណភាព និងជាព្រលឹង ដែលផ្ដល់ឲ្យអ្នកស្នាក់នៅអាចរៀនសូត្រ និងស្វែងយល់ពីអ្វីដែលមិនធ្លាប់ឃើញ និងដឹងពីមុនផងដែរ៕


ThmeyThmey News Social Media:

https://thmeythmey.com/
  / thmeythmey  
  / thmeythmeyvideonews  
  / thmeythmeynews  
  / thmeythmey  

posted by snesemdw