YouTube doesn't want you know this subscribers secret
Get Free YouTube Subscribers, Views and Likes

រឿង ប្រាសាទនាង១២ (ប្រាសាទសួព្រ័ត្រ)

Follow
Your Angkor Guide

ប្រាសាទនាង១២ ឬសួព្រ័ត្រមានក្នុងក្រុងអង្គរធំ ខាងមុខទីលានជល់ដំរី។ ហើយបានសង់ឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទសួព្រ័ត្រ ឬប្រាសាទនាង១២ មានប៉មចំនួន១២ គឺតំណាងអោយខែឆ្នាំទាំង១២តាមក្បួនហោរាសាស្ត្រខ្មែរ ដូចជា ជូត ឆ្លូវ ខាល ថោះ រោង អម្សាញ់ មមី មមែ វក រកា ចរ កុរជាដើម។ការដែលមានប៉ម១២ឈរជាជួរគឺទាក់ទងទៅហ្នឹងរឿងរិទ្ធិសែននាងកង្រី តាមពិតមិនដូច្នោះទេ គឺជាកន្លែងសម្រាប់ផ្សងរកអ្នកទោសមកកាត់ក្តី តាមច្បាប់ព្រះនគរ។ តាមលោកជូតាហ្វាន់ប៉មនិមួយៗគឺជាគុកដែលក្រុមសន្តិសុខព្រះនរគបានដាក់ពួកអ្នកទោសតាមខែឆ្នាំកំណើតរបស់អ្នកទោសនោះ ឧទាហរណ៍ បើអ្នកទោសកើតឆ្នាំជូត កងសន្តិសុខដាក់គាត់នៅប៉មតំណាងឆ្នាំជូតបីយប់បីថ្ងៃដោយគ្មានបាយគ្មានទឹកហើយអោយគាត់បួងសួង ទៅដួងព្រលឹងព្រះនគរ ដួងព្រលឹងអាទិទេព ដើម្បីសុំអោយគាត់រួចទុក្ខទោសពីទណ្ឌកម្មកាត់ក្តោងច្រមុះ កាត់ទងត្រចៀក កាត់ម្រាមដៃ ម្រាមជើងអោយសល់តែ៤។ លុះបីយប់បីថ្ងៃកន្លងទៅក្រុមសន្តិសុខព្រះនគរទៅពិនិត្យមនុស្សនោះមាននូវសុខភាពល្អ ផ្ទៃមុខស្រស់ស្រាយ ពេលនោះកងសន្តិសុខព្រះនគរនិយាយថា អ្នកមានសំណាងហើយដែលដួងព្រលឹងព្រះនគរនិងជោគជីតារាសីនៅគាំទ្រអ្នកឯង ដូច្នេះអ្នកឯងអាចត្រឡប់ទៅផ្ទះវិញបានហើយឈប់ប្រព្រឹត្តិអំពើអាក្រក់បន្តទៀត។ ផ្ទុយទៅវិញបើអ្នកទោសមានជំងឿ ដំបៅលើស្បែក ពេលនោះកងសន្តិសុខក៏អនុវត្តន៍តាមច្បាប់ព្រះនគរគឺ កាត់ក្តោងច្រមុះចោល កាត់ត្រចៀក កាត់ម្រាមដៃម្រាមជើង៥អោយសល់តែបួន រួចក៏បណ្តេញអោយទៅនៅក្នុងព្រៃ ព្រោះគាត់ពុំមែនជាមនុស្សទៀតទេគឺជាសត្វតិរច្ឆាន។
ក្រៅពីការបំរើធ្វើជាគុកប្រាសាទសួព្រ័ត្រ ក៏មានតួនាទីធ្វើជាកន្លែងរាំលើខ្សែពួរដែរគេចង់ពីប៉មមួយទៅប៉មមួយ សម្រាប់ថ្វាយព្រះរាជា និងព្រាហ្មណ៍ សេនាបតីទតមើលកម្សាន្ត ពីវេទិកាទីលានជល់ដំរី។ តួនាទីមួយទៀតរបស់ប្រាសាទសួព្រ័ត្រគឺសម្រាប់ក្រុមអាមាត្យឡើទៅធ្វើគារវៈវន្ទារវុធតាមថ្នាក់នៃប្រាង្គប្រាសាទដើម្បីជាកិតិយសថ្វាយព្រះរាជាក្នុងពិធីបុណ្យធំៗនៅក្នុងព្រះរាជទីលានជល់ដំរីជាដើម។

Sharing knowledge to everyone by telling story such as the Symbol of Khmer History, Culture, Arts, Statueries, Angkor Temples, Cambodian Custom, Tradition and Daily Life and so on..

ឆាណែលយូធូប "មគ្គុទ្ទេសក៍អង្គរ" យើងខ្ញុំ ពុំមានចំណូលអ្វីទេ តែយើងខ្ញុំបានចំណាយច្រើន ពេលចេញទៅថត និងកាត់ត ម្តងៗ។ដូច្នេះយើងខ្ញុំសូមអធ្យាស្រ័យដល់បងប្អូន ដែលចូលចិត្តតាមដាននិងគាំទ្រឆាណែលយើងខ្ញុំ ដែលនិយាយអំពីប្រាង្គប្រាសាទអង្គរ សូមមេត្តាជួយឧបត្ថម្ភ ដល់យើងខ្ញុំទោះតិចតួចក្តី ដើម្បីអោយយើងខ្ញុំ មានលទ្ធភាពរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរយើងបន្តទៀត។ នេះជាលេខកុងABA:(SOEUN THY: 001129666) សូមអរគុណ,
Our Youtube Channel "Your Angkor Guide" so far has not earned anything. On contrary we had spent in making videos and editions. From this point of view we would like to ask all of you who are supporting our channel please help us for making our channel is able to continue its process of the thems of Glory of Angkor's history. Here is our ABA Bank account (SOEUN THY: 001129666) Thank you for your kind helps.
#សូមចុច_subscribe_ដើម្បីទទួលបាននូវវីដេអូថ្មីទៀត_មគ្គុទ្ទេសក៍អង្គរ_Your_Angkor_Guide

posted by lwafakwaia